សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
ភារកិច្ច

នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មាន​ភារកិច្ច​សំរប​សំរួល​លើ​ការងារ​រដ្ឋបាល បុគ្គលិក ពិធីការ សន្ដិសុខ ថវិកា និង​ផ្គត់ផ្គង់​សំភារៈ។

នាយកដ្ឋាន​នេះ លើក​សំណើ​ទាក់ទង​ការងារ​ជំនាញ​ជូន​អគ្គលេខាធិការ​ពិនិត្យ និង​ផ្ដល់​យោបល់ ដើម្បី​ស្នើ​សុំ​ការ​សំរេច​ពី​អគ្គសវនករ និង​អនុវត្ដ​ភារកិច្ច​ផ្សេងៗ ដែល​អគ្គសវនករ​ប្រគល់​ឱ្យ។

សមាសភាព

នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​មួយ​រូប និង​មាន​អនុ​ប្រធាន​នាយកដ្ឋាន ជា​ជំនួយ​ការ។ នាយកដ្ឋាន​នេះ​មាន​ការិយាល័យ ៤ គឺ ៖

 1. ការិយាល័យ​រដ្ឋបាល
 2. ការិយាល័យ​បុគ្គលិក
 3. ការិយាល័យ​ហិរញ្ញវត្ថុ
 4. ការិយាល័យ​ផ្គត់ផ្គង់

 

នាយកដ្ឋាន​បច្ចេកទស
ភារកិច្ច

នាយកដ្ឋាន​បច្ចេកទេស មាន​ភារកិច្ច​រៀបចំ​ការងារ​នីតិកម្ម បណ្ណាល័យ ព័ត៌មាន​វិទ្យា និង​ស្រាវជ្រាវ បណ្ដុះ​បណ្ដាល​មុខវិជ្ជា​ទាំងឡាយ​សំរាប់​បំរើ​កិច្ចការ​សវនកម្ម។

នាយកដ្ឋាន​នេះ លើក​សំណើ​ធ្វើ​សវនកម្ម និង​ការងារ​ជំនាញ​ជូន​អគ្គលេខាធិការ​ពិនិត្យ រួច​បញ្ជូន​ទៅ​អគ្គសវនករ​រង​ទទួល​បន្ទុក​ពិនត្យ និង​ផ្ដល់​យោបល់​ដើម្បី​ស្នើ​សុំ​ការ​សំរេច​ពី​អគ្គសវនករ និង​អនុវត្ដ​ភារកិច្ច​ផ្សេងៗ ដែល​អគ្គសវនករ​ប្រគល់​ឱ្យ។

សមាសភាព

នាយកដ្ឋាន​បច្ចេកទេស​ដឹកនាំ​ដោយ ប្រធាន​នាយកដ្ឋាន​មួយ​រូប និង​មាន​អនុ​ប្រធាន​នាយកដ្ឋាន​ជា ជំនួយការ។ នាយកដ្ឋាន​នេះ មាន​ការិយាល័យ ៦ គឺ ៖

 1. ការិយាល័យ​នីតិកម្ម និង​បណ្ណាល័យ
 2. ការិយាល័យ​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល
 3. ការិយាល័យ​ព័ត៌មាន​វិទ្យា
 4. ការិយាល័យ​ទំនាក់​ទំនង​អន្តរជាតិ
 5. ការិយាល័យ​កិច្ចការ​សាធារណៈ
 6. ការិយាល័យ​ទំនាក់​ទំនង​ផ្ទៃក្នុង

 

នាយកដ្ឋាន​សវនកម្ម​ទី ១
ភារកិច្ច

នាយកដ្ឋាន​សវនកម្ម​ទី ១ ទទួល​បន្ទុក​សវនកម្ម​លើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ និង​ទទួល​បន្ទុក​សវនកម្ម​លើ​ក្រសួង-​ស្ថាប័ន។

នាយកដ្ឋាន​នេះ លើក​សំណើ ទាក់ទង​ការងារ​ជំនាញ​ជូន​អគ្គលេខាធិការ​ពិនិត្យ រួច​បញ្ជូន​ទៅ​អគ្គសវនករ​រង​ទទួល​បន្ទុក​ពិនត្យ និង​ផ្ដល់​យោបល់​ដើម្បី​ស្នើ​សុំ​ការ​សំរេច​ពី​អគ្គសវនករ និង​អនុវត្ដ​ភារកិច្ច​ផ្សេងៗ​ដែល​អគ្គសវនករ​ប្រគល់​ឱ្យ។

សមាសភាព

នាយកដ្ឋាន​សវនកម្ម​ទី ១ ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​មួយ​រូប និង មាន​អនុ​ប្រធាន​នាយកដ្ឋាន​ជា ជំនួយការ។ នាយកដ្ឋាន​នេះ មាន​ការិយាល័យ ៤ គឺ ៖

 1. ការិយាល័យ​សវនកម្ម​ទី ១.១
 2. ការិយាល័យ​សវនកម្ម​ទី ១.២
 3. ការិយាល័យ​សវនកម្ម​ទី ១.៣
 4. ការិយាល័យ​សវនកម្ម​ទី ១.៤

 

នាយកដ្ឋាន​សវនកម្ម​ទី ២
ភារកិច្ច

នាយកដ្ឋាន​សវនកម្ម​ទី ២ ទទួល​បន្ទុក​សវនកម្ម ៖

- អាជ្ញាធរ

- ធនាគារ​ជាតិ

- ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ

- ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចំរុះ​ឯកជន

- សហគ្រាស​សាធារណៈ

- គ្រឹះស្ថាន​សាធារណៈ

- រដ្ឋបាល​ខេត្ដ-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន

នាយកដ្ឋាន​នេះ លើក​សំណើ​ទាក់ទង​ការងារ​ជំនាញ​ជូន​អគ្គលេខាធិការ​ពិនិត្យ រួច​បញ្ជូន​ទៅ​អគ្គសវនករ​រង​ទទួល​បន្ទុក​ពិនត្យ និង​ផ្ដល់​យោបល់​ដើម្បី​ស្នើ​សុំ​ការ​សំរេច​ពី​អគ្គសវនករ និង​អនុវត្ដ​ភារកិច្ច​ផ្សេងៗ ដែល​អគ្គសវនករ​ប្រគល់​ឱ្យ។

សមាសភាព

នាយកដ្ឋាន​សវនកម្ម​ទី ២ ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​មួយ​រូប និង​មាន​អនុ​ប្រធាន​នាយកដ្ឋាន​ជា ជំនួយការ។ នាយកដ្ឋាន​នេះ​មាន​ការិយាល័យ ៤ គឺ ៖

 1. ការិយាល័យ​សវនកម្ម​ទី ២.១
 2. ការិយាល័យ​សវនកម្ម​ទី ២.២
 3. ការិយាល័យ​សវនកម្ម​ទី ២.៣
 4. ការិយាល័យ​សវនកម្ម​ទី ២.៤

 

នាយកដ្ឋាន​សវនកម្ម​ទី ៣
ភារកិច្ច

នាយកដ្ឋាន​សវនកម្ម​ទី ៣ ទទួល​បន្ទុក​សវនកម្ម ៖

- ភ្នាក់ងារ អ្នកម៉ៅការ អ្នក​ផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា

- សហគ្រាស​វិនិយោគ​ឯកជន ដែល​បាន​ទទួល​ការ​លើកលែង​ពន្ធ និង​សម្បទាន​ពី​រាជ​រដ្ឋាភិបាល

- អង្គការ​ដែល​មិន​រក​ប្រាក់​ចំណេញ សមាគម និង​គណបក្ស​នយោបាយ ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រាជ​រដ្ឋាភិបាល ក្នុង​ទ្រង់ទ្រាយ​លើកលែង​ពន្ធ​គយ ពន្ធ​លើ​ប្រាក់​បៀវត្ស និង​ពន្ធ​អាករ​ឯទៀត ព្រមទាំង​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​ដែល​ពុំ​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់

- ការ​គ្រប់គ្រង​កម្មវិធី​គំរោង​ឥណទាន​ដែល​ទទួល​មូលនិធិ​ពី​ក្រៅ​ប្រទេស

- តាម​សំណូមពរ​របស់​បណ្ដា​ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្ដរជាតិ និង​បណ្ដា​ឥណទាយក​នៅ​ក្នុង​គំរោង​ផ្ដល់​មូលនិធិ​ក្រៅ​ប្រទេស

នាយកដ្ឋាន​នេះ លើក​សំណើ​ទាក់ទង​ការងារ​ជំនាញ​ជូន​អគ្គលេខាធិការ​ពិនិត្យ រួច​បញ្ជូន​ទៅ​អគ្គសវនករ​រង​ទទួល​បន្ទុក​ពិនត្យ និង​ផ្ដល់​យោបល់​ដើម្បី​ស្នើ​សុំ​ការ​សំរេច​ពី​អគ្គសវនករ និង​អនុវត្ដ​ភារកិច្ច​ផ្សេងៗ ដែល​អគ្គសវនករ​ប្រគល់​ឱ្យ។

សមាសភាព

នាយកដ្ឋាន​សវនកម្ម​ទី ៣ ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​មួយ​រូប និង​មាន​អនុ​ប្រធាន​នាយកដ្ឋាន​ជា ជំនួយការ។ នាយកដ្ឋាន​នេះ​មាន​ការិយាល័យ ៤ គឺ ៖

 1. ការិយាល័យ​សវនកម្ម​ទី ៣.១
 2. ការិយាល័យ​សវនកម្ម​ទី ៣.២
 3. ការិយាល័យ​សវនកម្ម​ទី ៣.៣
 4. ការិយាល័យ​សវនកម្ម​ទី ៣.៤

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 28th 2019