សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

ការ​បង្កើត​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​គោលបំណង​ដើម្បី​បំពេញ​មុខងារ​ជា​ស្ថាប័ន​សវនកម្ម​កំពូល​ដែល​ឯករាជ្យ​អំពី​កិច្ច​ប្រតិបត្តិការ និង​ទទួល​ខុសត្រូវ​ក្នុង​ការ​អនុវត្តន៍​មុខងារ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​រាជ​រដ្ឋាភិបាល រួមមាន​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ និង​សវនកម្ម​លើ​ការ​អនុលោម​តាម​ច្បាប់។ លទ្ធផល​របាយការណ៍​សវនកម្ម​ត្រូវ​ផ្ញើ​ជូន​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ចម្លង​ជូន​ទៅ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បាន​ជ្រាប ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​ទាំងឡាយ ដែល​នៅ​មាន​ចំណុច​ខ្វះខាត ឬ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន។

ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការ​ធ្វើ​សវនកម្ម​ប្រកប​ដោយ​គុណភាព អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ២០០៧-​២០១១ និង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ ២០១២-​២០១៦ ដោយ​បាន​កំណត់​នូវ​ទស្សន​វិស័យ បេសកកម្ម និង​តម្លៃ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ដូច​ខាង​ក្រោម ៖

ទស្សន​វិស័យ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ៖

ជួយ​រាជ​រដ្ឋាភិបាល​គ្រប់គ្រង​ធនធាន​សាធារណៈ​ដោយ​ម៉ត់ចត់ និង​ជួយ​លើ​ការ​ទទួល​ខុសត្រូវ​ផែ្នក​សាធារណៈ តាម​រយៈ​ការ​ធ្វើ​សវនកម្ម ប្រកប​ដោយ​គុណភាព ទាន់​ពេលវេលា និង​ជឿ​ទុកចិត្ត។

បេសកកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ៖

ធ្វើ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​រាជ​រដ្ឋាភិបាល​ប្រកប​ដោយ​ឯករាជ្យ​ភាព និង​សមត្ថភាព​វិជ្ជា​ជីវៈ​ខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​សវនកម្ម​ប្រកប​ដោយ​គុណភាព​ ​ទាន់​ពេលវេលា និង​ជឿ​ទុក​ចិត្ត។

តម្លៃ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ៖

សវនកម្ម​ប្រកប​ដោយ​គុណភាព បង្កើន​គណនេយ្យ​ភាព អភិបាល​កិច្ច​ល្អ និង​ជឿ​ទុកចិត្ដ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 28th 2019