សារស្វាគមន៍របស់លោកជំទាវ អគ្គសវនករ
ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបានរស់រានមានជីវិតទ្បើងវិញ នាថ្ងៃទី៧ មករា ១៩៧៩ ដោយបានផ្តួលរំលំនូវរបបកម្ពុជាប្រជាធិបតេយ្យពីសំណាក់កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
ដំណើរការរស់រានមានជីវិតទ្បើងវិញនេះ បានឆ្លងកាត់ការលំបាកនានាជាច្រើន ឥតគណនា ទើបស្វែងរកឃើញនូវការបង្រួបបង្រួមជាតិ។ តាមរយៈនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ឯកភាពទឹកដី សន្តិសុខ សុវត្តិភាពជូនជាតិមាតុភូមិកម្ពុជាជាទីស្រទ្បាញ់។
ជាងបីទស្សវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យប្រជាជនកម្ពុជារួចផុតពីគ្រោះអត់ឃ្លាន រាំងស្កាត់ការវិលត្រទ្បប់មកវិញនូវរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ គុណបំណាច់ដ៏ធំធេងឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជាទូទៅថ្លែងអំណរ និងអរគុណជាអនេកកប្បការ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា
|
|
អានអត្ថបទទាំងស្រុង...
|
|