ស្វែងរក

ទំព័រដើម
សារស្វាគមន៍

សារ​ស្វាគមន៍​របស់​​​​លោ​ក​ជំទាវ​ អគ្គ​សវនករ

Auditor Generalប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​បាន​រស់រាន​មាន​ជីវិត​ទ្បើងវិញ នា​ថ្ងៃទី៧ មករា ១៩៧៩ ដោយ​បាន​ផ្តួល​រំលំ​នូវ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

ដំណើរការ​រស់រាន​មាន​ជីវិត​ទ្បើងវិញ​នេះ បាន​ឆ្លងកាត់​ការ​លំបាក​នានា​ជាច្រើន ឥត​គណនា ទើប​ស្វែង​រកឃើញ​នូវ​ការ​បង្រួប​បង្រួម​ជាតិ។ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស ឯកភាព​ទឹកដី សន្តិសុខ សុវត្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ជាទី​ស្រទ្បាញ់។

ជាង​បី​ទស្សវត្សរ៍​កន្លងមក​នេះ រដ្ឋាភិបាល​កម្ពុជា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រួច​ផុត​ពី​គ្រោះ​អត់ឃ្លាន រាំង​ស្កាត់​ការ​វិល​ត្រទ្បប់​មក​វិញ​នូវ​របប​កម្ពុជា ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ។ គុណ​បំណាច់​ដ៏​ធំធេង​ឧត្តុង្គ​ឧត្តម​របស់ សម្តេច​តេជោ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ កម្ពុជា​ទូទៅ​ថ្លែង​អំណរ និង​អរគុណ​ជា​អនេក​កប្បការ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា

អាន​អត្ថបទ​ទាំងស្រុង...
 

ដៃគូអភិវឌ្ឍន៍





អគារលេខ ១៦, ផ្លូវលេខ ២៤០, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

2010@រក្សាសិទ្ធិដោយអាជ្ញាធរសវនកម្មជាតិ • (រៀបចំដោយនាយកដ្ឋានបច្ចេកទេស)