សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

 

          ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត​ សោម​ គីមសួគ៌​ អគ្គសវនករ​ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជេីញជាគណះអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យលេីការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឆ្នាំ២០១៧ដល់ឆ្នាំ២០២១​ នៅសណ្ឋាគារសុខា​ ខេត្តសៀមរាប​៕

  

          នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មានកិច្ចប្រជំុពិភាក្សាទ្វេភាគីរវាងអាជ្ញាធរស​វនកម្មជាតិ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឈន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (SIDA) ដឹកនាំដោយ​ ឯកឧត្តម​ បណ្ឌិត​ ឡុង អាទិច្ចបូរា អគ្គលេខាធិការនៃអាជ្ញាធរស​វនកម្មជាតិ និងមានសមាសភាពចូលរួម(SIDA) លោកស្រី Martina Fors Mohlin លោក Samuel Hurtig និង សហការីមួយរូប​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញអាជ្ញាធរស​វនកម្មជាតិចំនួន​១៤រូបពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ​២០១៨​​​​ និងផែនការការងារសំរាប់ឆ្នាំ២០១៩បានរៀបចំឡើងនៅអាជ្ញាធរស​វនកម្មជាតិ  

  

         នារសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានកិច្ចប្រជំុពិភាក្សាទ្វេភាគីរវាងអាជ្ញាធរស​វនកម្មជាតិ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឈន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (Sida) ទីកន្លែងរៀបចំឡើងនៅអាជ្ញាធរស​វនកម្មជាតិ ដែលមានសមាសភាពចូលរួម លោកស្រី Martina Fors Mohlin លោក Anders Hjertstrand និង សហការីពីររូបរបស់ស៊ុយអ៊ែត​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរស​វនកម្មជាតិចំនួន​១៨រូបបានពិភាក្សាលើចំណុចមួយចំនួនរួមមាន៖  

  • ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០១៨
  • គម្រោងថ្មីពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១​របស់ (Sida)
  • មុខងារ Intranet និង បញ្ហាផ្សេងៗទាក់ទងនឹងការអនុវត្តគម្រោង និងបញ្ចប់គម្រោង តំណាក់កាលទី១

ថ្ងៃពុធ ១៤ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ អាជ្ញាធរសវនកម្មជាតិបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រីភាគីលើកទី៨ ក្របខណ្ឌស្ថាប័នសវនកម្មកំពូលកម្ពុជា ឡាវ និងវៀតណាម។

អាន​បន្ត...

          នា​ព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ទី១៨ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានកិច្ចប្រជុំពិភាក្សាធ្វើសេ​ចក្ដីព្រាងគោលការណ៍ណែនាំសវនកម្មលើកិច្ចប្រតិបត្តិការក្រោមការដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិដែលមានមន្ត្រីជំនាញចូលរួមគ្រប់នាយកដ្ឋាន៕

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 21st 2019