សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

          ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ បានពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីសវនកម្មលើកិច្ចប្រតិបត្តិការ ដែលមានមន្ត្រីជំនាញចូលរួមគ្រប់នាយកដ្ឋាននៅសណ្ឋាគារអប្សរា អង្គរ​ ខេត្តសៀមរាប​៕

  

 

          នាព្រឹកថ្ងៃ សុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និង ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌអគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «សវនកម្មនិងស្តង់ដារសវកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា»

អាន​បន្ត...

  

          នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយឯកឧត្តម​  បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង តំណាងលោកជំទាវ បណ្ឌិត សោមគីមសួគ៌អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានថ្លែង ថាមន្ត្រីរាជការល្អ គប្បីធ្វើការងារប្រកបដោយឆន្ទៈ ស្មោះត្រង់នឹងវិជ្ជាជីវៈរបស់ខ្លួន។ 

អាន​បន្ត...

          នាថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ  "ច្បាប់ស្ដីពីសវនកម្ម និងស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនករ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិដែលប្រារព្ធធ្វើឡើងនៅម៉េម៉ូរីយ៉ាផាឡេស ខេត្ត​ប៉ៃលិន។

ស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ

          សិក្ខាសាលានេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួស ស៊ីយ៉ាត, អភិបាលស្តីទី ឯកឧត្តម ចេង ញ៉ាន់ និង មន្ត្រីរាជការ ក្នុងខេត្ត​ប៉ៃលិនប្រមាណ១០០នាក់៕

 

          នាថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ  "ច្បាប់ស្ដីពីសវនកម្ម និងស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី  អគ្គសវនករ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ខេ អឹម ខេត្ត​ពោធិ៍សាត់។

ស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ

          សិក្ខាសាលានេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ៅ សាន, អភិបាលរងខេត្ត លោក គិត សុផា តំណាងអភិបាលខេត្ត លោក ម៉ៅ ធនិន និង មន្ត្រីរាជការ ក្នុងខេត្ត​ពោធិ៍សាត់ប្រមាណ១៣០នាក់៕

 រូបភាព: freshnews

ទំព័រ​ទី 1 ​ទាំងអស់ 4 ទំព័រ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 21st 2019