សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

ចំណងជើង ខេមរ​ភាសា ភាសា​អង់គ្លេស
របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​ការ​ត្រៀម​លក្ខណៈ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៧ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៦ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៥ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​បញ្ជាក់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៤ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៤ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៣ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១២ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១១ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១០ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០០៩ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០០៨    
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០០៧ ទាញយក​ឯកសារ  
របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០០៦ ទាញយក​ឯកសារ ទាញយក​ឯកសារ
ចំណងជើង ខេមរ​ភាសា ភាសា​អង់គ្លេស
Recruitment of Audit Firm   download
លទ្ធផល​ប្រឡង​ចូល​​ក្របខ័ណ្ឌ​អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រាប់​ឆ្នាំ២០១៧ ទាញយក​ឯកសារ  
សេចក្តី​ជូនដំណឹង​ស្តីពី​កាលបរិច្ឆេទ​ប្រឡង និងមណ្ឌលប្រឡង ទាញយក​ឯកសារ  
បញ្ជី​រាយនាម​បេក្ខជន​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រឡង​ប្រជែងជ្រើសរើស​មន្ត្រី​រាជការ​​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រាប់​ឆ្នាំ២០១៧ ទាញយក​ឯកសារ  
សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ជ្រើសរើស​បេក្ខជន​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រាប់​ឆ្នាំ២០១៧ ទាញយក​ឯកសារ  
ពាក្យ​សុំ​ចុះ​ឈោ្មះ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រាប់​ឆ្នាំ២០១៧ ទាញយក​ឯកសារ  
សុន្ទរកថា​របស់​ឯកឧត្តម ស ខេង ថ្លែង​ក្នុង​ពិធី​បិទ​សនិ្នបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ការងារ ​ឆ្នាំ​២០១៥
សុន្ទរកថា របស់ ឯកឧត្តម ស ខេង ថ្លែង​ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សាលា​លើក​ទី​២ ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន-​ជប៉ុន ស្តី​ពី​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​អំពី​ការ​គ្រប់គ្រង​ផ្លូវ​ទន្លេ
សុន្ទរកថា ឯកឧត្តម ស ខេង ក្នុង​ឱកាស​បើក​កម្ម​វិធី​ប្រកាស គណៈ​កម្មា​ធិការ​ជាតិ រចនា​សម្ព័ន្ធ និង​ផែនការ យុទ្ធសាស្រ្ត​ជាតិ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ជួញ​ដូរ​មនុស្ស ឆ្នាំ​២០១៤-​២០១៨
Remarks for USAID’s Mission Director Rebecca Black Launch of the Cambodian National Plan of Action to Combat Trafficking Ministryof Interior
សារ​លិខិត​ឯកឧត្តម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គ.ជ.ប.ជ
សុន្ទរកថា របស់ ឯកឧត្តម ឯម សំអាន ថ្លែង​ក្នុង​ពិធី​បើក សិក្ខា​សាលា​ជំនួយ​ផ្នែក​ច្បាប់ ប្រចាំ​តំបន់​លើ​សន្ថិ​សញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ (ATT)
សុន្ទរកថា របស់ ឯកឧត្តម ស ខេង ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ស្តីពី “ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អគ្គីភ័យ កម្ពុជា-​ជប៉ុន”
សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​បូក​សរុប​ស្នាដៃ និង​សមិទិ្ធផល​របស់​កង​កម្លាំង​នគរបាល​ជាតិ ឆ្នាំ​២០១៤ ថ្លែង​ដោយ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ នា​ឱកាស​មិទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ ថ្ងៃ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា
សុន្ទរកថា​របស់​ឯកឧត្តម ស ខេង ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ ថ្ងៃ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា
សុន្ទរកថា​របស់​ឯកឧត្តម ស ខេង ថ្លែង​ក្នុង​ពិធី​បិទ​សនិ្នបាត​បូក​សរុប​ការងារ ប.ជ.រ.ព.ភ
សុន្ទរកថា​របស់​ឯកឧត្តម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង តំណាងរាស្រ្ត​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣
សុន្ទរកថា​របស់​ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង ក្នុង​ឱកាស បើក​សវនាការ (ផ្ទាល់​មាត់) នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៏​អន្តរ​ជាតិ នៅ​ទី​ក្រុង ឡាអេ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៣
មតិ​សំណេះ​សំណាល ឯកឧត្តម ស ខេង ឧប​នាយរដ្ឋ​មន្ត្រី-រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ដឹកនាំ ប.ជ.រ.ព.ភ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្តីពី​ការ​គ្រប់គ្រង​ទេសន្តរ​ប្រវេសន៍​ការងារ​កម្ពុជា ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៣
សុន្ទរកថា របស់ លោក Olivier Lermet ថ្លែង​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ស្តីពី រួម​កម្លាំង​ដើម្បី​ពង្រឹង​វិធាន​ការ​បង្ក្រាប ការ​រត់​ពន្ធ​ជន​ទេសន្ត​ប្រវេសន៍ៈ ទិសដៅ​ទៅ​អនាគត
សុន្ទរកថា របស់ ឯកឧត្តម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ស្តីពី “រួម​កម្លាំង​ដើម្បី​ពង្រឹង​វិធាន​ការ​បង្ក្រាប​ការ រត់​ពន្ធ​ជន​ទេ​សន្តរ​ប្រវេសន៍ៈ ទិសដៅ​ទៅ​អនាគត ”
សុន្ទរកថា របស់ ឯកឧត្តម សៀង ឡាប្រេស្ស អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ស្តីពី រួម​កម្លាំង​ដើម្បី​ពង្រឹង​វិធាន​ការ​បង្ក្រាប ការ​រត់​ពន្ធ​ជន​ទេសន្ត​ប្រវេសន៍ៈ ទិសដៅ​ទៅ​អនាគត
សុន្ទរកថា ឯកឧត្តម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី-​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៣ របស់​ក្រសួង​មហាផ្ទៃ
សុន្ទរកថា ឯកឧត្តម សខេង ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ជាតិ (គ.ជ.អ.ប)
សុន្ទរកថា ឯកឧត្តម គាត ឈន់ ស្តី​អំពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៣ របស់​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ តាម​បែប​ប្រជា​ធិប​តេយ្យ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប)
សុន្ទរកថា ឯកឧត្តម សៀង ឡាប្រេស ៖​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី ការ​រៀបចំ​សម្រួល​វិធាន​ការ​ច្បាប់​សំរាប់​ការ​បង្កក និង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ​ប្បទាន​ភេរវកម្ម
បទ​បង្ហាញ របស់ ឯកឧត្តម ផាន់ ហូ ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី វិធាន​ការ​ច្បាប់​កម្ពុជា ប្រឆាំង​ការ​សំអាត​ប្រាក់ និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម
សុន្ទរកថា​លោក Olivier Lermet ៖​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី ការ​រៀបចំ​សម្រួល​វិធាន​ការ​ច្បាប់​សំរាប់​ការ​បង្កក និង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង ហិរញ​ប្បទាន​ភេរវកម្ម
សុន្ទរកថា និង​ការ​ដឹកនាំ​កិច្ច​ដំណើការ​ប្រជុំ របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន, ក្នុង​កិច្ច​ប្រជុំ​កំពូល រំឮក​ខួប​អនុស្សាវរីយ៍​អាស៊ាន បូក​បី
សុន្ទរកថា​របស់​ឯកឧត្តម​នាយក​ឧត្តម​សេនីយ៍ ឯម សំអាន រដ្ឋ​លេខា​ធិការ ក្រសួង​មហា​ផ្ទៃ ក្នុង​ឱកាស​បើក​សិក្ខា​សាលា ស្តីពី “គ្រឿង​ស្រវឹង និង សុវត្ថិភាព​ភូមិ-​ឃុំ”
សុន្ទរកថា ឯកឧត្តម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ដឹកនាំ ប.ជ.រ.ព.ភ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ សេចក្ដី​សម្រេច​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ការងារ​ទេសន្តរ​ប្រវេសន៍ របស់​លេខា​ធិការ​ដ្ឋាន
សេចក្ដី​​ថ្លែង​ការណ៍​​​ក្នុង​​កិច្ច​​​ប្រជុំ​​​រវាង​​រាជ​រដ្ធា​ភិបាល​ គ.ជ.ប តំណាង​​បណ្ដា​​ប្រទេស​ បណ្ដា​អង្គការ​​អន្តរ​ជាតិ បណ្ដា​អង្គការ​មិនមែន​រដ្ធា​ភិបាល​ក្នុង​ស្រុក និង​​បរទេស ដើម្បី​​ពិភាក្សា​​អំពី​​ការ​​បោះ​ឆ្នោត ឃុំ សង្កាត់​​លើក​ទី ៣ និង​​ការ​បោះឆ្នោត​ជាតិ​​លើក​ទី ៥
Opening The ASEAN Initiative Seminar on Inland Water Management
ពិធី​​សម្ពោធ​ និង​​ប្រកាស​បើក​​ជា​​ផ្លូវ​ការ​​ឱ្យ​ដំណើការ​​ការិយាល័យ​​ច្រក​​ចេញ​ចូល​​តែ​មួយ និង​​ការិយាល័យ​ប្រជា​ពលរដ្ធ​​ក្រុង​​ខេមរ​ភូមិន្ទ ខេត្ត​កោះកុង​ ២៤ តុលា ២០១១
សុន្ទរកថា​បើក​សន្និបាត​បូកស​រុប​សមិទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​២​ឆ្នាំ ២០០៧-​២០១១
សារ​ជូន​ពរ​របស់ ឯកឧត្តម ឧប​នាយក​រដ្ធ​មន្រី្ត ស ខេង ជូន​ចំពោះ ឯកឧត្តម យុងយុទ្ឌ វិឆៃឌិត ឧប​នាយក​រដ្ធ​មន្រី្ត-​រដ្ធ​មន្រី្ត​ក្រសួង​មហាផ្ទៃ នៃ​ព្រះ​រាជា​ណាចក្រ​ថៃឡង់ដ៏
នា​ឱកាស​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១០
នា​ឱកាស​មិទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវរីយ៏​លើក ទី​៦៦​ថ្ងៃ​កំណើត នគរបាល​ជាតិ​កម្ពុជា
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន-​ជប៉ុន​លើក​ទី​៦​ស្តីពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម-​10 February 2011
Discussion Workshop on the Draft of Law on Associations and Non-Govermental Organizations
Speech on Open Ceremony of the 5th NCDD Meeting (16th Nov 2010)
Speech of HE Sar Kheng on the openning of annual meeting 2009/ 2010
Welcome speech from HE Sar Kheng to Samdech Hun Sen on the annual meeting 2009/ 2010
សុន្ទរកថា​របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​ឆ្នាំ ២០១៣
សុន្ទរកថា​របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​ឆ្នាំ ២០១២
ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ នាយ​ឧត្តម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​ប្រាំ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ជូន​ដំណើរ​កង​អាវុធ​ហត្ថ​លេខ ៧១១ និង​ពេទ្យ​កំរិត​២ លេខ ៨០៨ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង
ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម បេអឹម ២១ និង​កាំភ្លើង​ធំ ១៣០ម.ម (នៅ​តំបន់​ភូមិ​សាស្ត្រ អាសេអូ (ACO) ស្ថិត​នៅ​ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ)
ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​កង​កម្លាំង​វិស្វកម្ម លេខ ៦០៣ ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​ប្រទេស​លីបង់ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មូលដ្ឋាន​ព្រលាន​យន្តហោះ​យោធា​ពោចិនធ៍​ចិនតុង
ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ណឹម សុវត្ថិ អគ្គ​នាយក អគ្គ​នាយកដ្ឋាន​នយោបាយ និង កិច្ចការ​បរទេស​ក្រសួង​ការពារ​ជាតិ និង​ជា​សមាជិក​ប្រចាំ​ការ​គណៈ​កម្មការ ADMM 2012 ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ដំណើរ​ការ​នៃ​ប្រជុំ​កិច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ក្រៅ​ផ្លូវការ (ADMM Retreat) ដែល​នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​១៥-​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ សុខា​អង្គរ រីស៊ត ខេត្ត​សៀមរាប
សុន្ទរកថា​គន្លឹះ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ សន្និសីទ​ជាតិ​ស្តីពី​អភិបាល​កិច្ច និង​ការ​កែ​ទម្រង់​សន្តិសុខ៖ បទ​ពិសោធន៍​ពី​ប្រទេស​សមាជិក​អាស៊ាន និង​ដំណើរ​ឆ្ពោះ​ទៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវការ (ADMM Retreat)
សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ណឹម សុវត្ថិ ទី​ប្រឹក្សា នាយក​ខុទ្ទ​កាល័យ​ឯកឧត្តម ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​អគ្គ​នាយក អគ្គ​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បទេស ស្តីពី​អភិបាល​កិច្ច និង​ការ​កែ​ទម្រង់​សន្តិសុខ៖ បទ​ពិសោធន៍​ពី​ប្រទេស​សមាជិក​អាស៊ាន និង​ដំណើរ​ឆ្ពោះ​ទៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ អាស៊ាន​ក្រៅ​ផ្លូវការ (ADMM Retreat)
Opening Remarks By Lt. General Nem Sowath General Director, General Department of Policy and Foreign Affairs Ministry of National Defence of Cambodia At National Conference on Security Sector Governance and Reform: Lessons to be learned from ASEAN Member States Towards to ASEAN Defence Ministers Meeting Retreat (ADMM Retreat)
Opening Remarks By Lt. General NemSowath General Director, General Department of Policy and Foreign Affairs Ministry of National Defence of Cambodia At National Conference on Security Sector Governance and Reform: Lessons to be learned from ASEAN Member States Towards to ASEAN Defence Ministers Meeting Retreat (ADMM Retreat)
ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី ជួប​ជុំ​អតីត​សិក្ខាកាម​យោធា​កម្ពុជា​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​គ្រប់​ជំនាន់​ចូល​រួម​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៥​ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការ​ទូត និង​ឆ្នាំ​មិត្តភាព កម្ពុជា-​វៀតណាម
Closing Remarks LTG NEM Sowath, Director General of Policy and Foreign Affairs On the 5th Bilateral Defence Discussion BDD Siem Reap, Cambodia, 21-23 August 2012
Opening Remarks 5th RCAF-PACOM Bilateral Defence Discussion, Siem Reap, Cambodia, 21-23 August 2012
សុន្ទរកថា ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​ក្នុង​ឧិកាស​សម្ពោធ​ទី​បញ្ជា​ការ​ជួរ​មុខ ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ មូលដ្ឋាន​សមុទ្រ រាម ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២
សុន្ទរកថា ឯកឧត្តម ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​បទ​ឈប់​បាញ់​ក្នុង​ពិធី​កែ​សម្រួល​កងទ័ព​កម្ពុជា​ជំហាន​ទី​១ ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន (PDZ) អនុវត្ត​តាម​ដីកា​បង្គាប់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) លេខ​១៥១ ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១
ឯកឧត្តម ទៀ បាញ់ ឧប​នាយក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ និង​ជា​អនុ​ប្រធាន គណៈ​កម្មា​ធិការ​កណ្តាល​សមាគម​អតីត​យុទ្ធជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ប្រារឰ​ខួប​លើក​ទី ៥ ទិវា​អតីត​យុទ្ធជន​កម្ពុជា សាល​សន្និសីទ​ចតុមុខ, ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០១២
Speech of H.E. Tea Banh, Deputy Prime Minister, Minister of National Defense
ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចេញ​ញាត្តិ​គាំទ្រ​សេច​ក្តី​ថ្លែង​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា
Speech of H.E. Tea Banh, Deputy Prime Minister, Minister of National Defense
Speech of H.E. Tea Banh, Deputy Prime Minister, Minister of National Defense
Speech
អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សូម​បដិសេធ និង​ច្រាន​ចោល​ទាំង​ស្រុង​នូវ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ប្រឌិត និង បំពុល​ដោយ​ការសែត Bangkok Post
The Letter of General Tea Banh Deputy Prime Minister, Minister of National Defense
Statement of the Minister of National Defense
Speech of H.E. Tea Banh, Deputy Prime Minister, Minister of National Defense
របាយការណ៍​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ឱកាស​ប្រារព្ធ​ពិធី “ទិវា​មច្ឆា​ជាតិ” នៅ​អាង​ទឹក​ក្តុល ភូមិ​ក្រាំង​កន្ទ្រោល ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង
របាយការណ៍​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ “រុក្ខ​ទិវា” នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង​ធំ ស្រុក​បាទី ខេត្ត​តាកែវ
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី ៨​មិនា ខួប​លើក​ទី​១០៣ ឆ្នាំ​២០១៤
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែង​ក្នុង​ពិធី​សម្ភោធ​អគារ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃ​ឈើ-​សត្វ​ព្រៃ
សុន្ទរកថា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០១៣-​២០១៤ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៤-​២០១៥
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​កសិករ​លើក​ទី​៥
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​សភាព​ការណ៍​វិស័យ​ជល​ផល​ប្រចាំ​ឆ្នាំ​២០១៣ និង​ទិស​ដៅ​វិធាន​ការ​ឆ្នាំ​២០១៤
សុន្ទរកថា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ផលិតកម្ម និង​បសុ​ព្យាបាល​ទូទាំង​ប្រទេស ប្រចាំ​ឆ្នាំ​២០១៣ និង​លើក​ទិសដៅ​សម្រាប់​ការ​អនុវត្ត​ឆ្នាំ​២០១៤
សុន្ទរកថា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​វិស័យ​ព្រៃ​ឈើ​ប្រចាំ​ឆ្នាំ​២០១៣ និង​ទិស​ដៅ​អនុវត្ត​បន្ត
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​នៃ​អនុស្សរណៈ​ការ​ចាត់ចែង​អនុវត្ត​កម្ម​វិធី​ខ្សែ​ចង្វាក់​កសិកម្ម​កម្ពុជា
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា រវាង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង University of Malaya, Malaysia International University of Malaya-Wales, Malaysia BENA, Malaysia
សុន្ទរកថា ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​អន្តរ​កាល នៃ​ការ​ផ្លាស់​ប្តូរៈ កាលា​នុវត្ត​ភាព​និង​ហានិភ័យ
សុន្ទរកថា ឯកឧត្តម​​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​ឱកាស​​ពិធី​​ផ្ទេរ​តំណែង​​នាយក​​វិទ្យាស្ថាន​​ស្រាវជ្រាវ​​កៅស៊ូ​​កម្ពុជា
សុន្ទរ​កថា​​របស់​​ឯកឧត្តម​​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​​ពិធី​​បើក​​ការ​ដ្ឋាន​​សាង​ស​​ង់​​មន្ទីរ​​ពិសោធន៍​​វិភាគ​​ផលិត​​ផល​​កសិកម្ម
សុន្ទរកថា​​របស់​​ឯក​ឧត្តម​​បណ្ឌិត អ៊ុក រ៉ាប៊ុន​ ក្នុង​​ពិ​ធី​​ទិ​វា​​ស្បៀង​​អា​ហារ​​ពិ​ភព​​លោក​ ឆ្នាំ​​២០១៣
សុន្ទរកថា សម្ដេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ក្នុង​​ពិធី​​បិទ​​សន្និបាត​​អប់រំ យុវជន និង​កីឡា ឆ្នាំ​​សិក្សា ២០១៣-​២០១៤ និង​​ទិស​ដៅ​ឆ្នាំ​​២០១៤-​២០១៥
សុន្ទរកថា​​ស្វាគមន៍​ និង​​របាយការណ៍​​បូក​​សរុប​​លទ្ធផល​​សន្និបាត​​អប់រំ យុវជន និង​កីឡា ថ្លែង​​ដោយ​​ឯកឧត្ដម​​បណ្ឌិត ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​​អប់រំ យុវជន និង​​កីឡា ក្នុង​​ពិធី​​បិទ​​សន្និបាត​​​អប់រំ យុវជន និង​​កីឡា
សុន្ទរកថា​​ស្វាគមន៍​ ឯកឧត្ដម​​បណ្ឌិត ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​​អប់រំ យុវជន និង​​កីឡា ក្នុង​​ពិធី​​បើក​​សន្និបាត​​បូក​សរុប​​ការងារ​​អប់រំ យុវជន និង​​កីឡា​​ឆ្នាំ​​សិក្សា​២០១៣-​២០១៤ និង​​ទិស​ដៅ​​ឆ្នាំ​​សិក្សា​​២០១៤-​២០១៥
សុន្ទរកថា​​ស្វាគមន៍ របស់​​ឯកឧត្ដម​​បណ្ឌិត ហង់ ជួន​ ណារ៉ុន រដ្ឋ​មន្ត្រី​​ក្រសួង​​អប់រំ យុវជន និង​​កីឡា​ ថ្លែង​​ក្នុង​​​ពិធី​​បើក​​យុទ្ធនា​ការ​​អក្ខរ​​កម្ម​ជាតិ​​ឆ្នាំ​​២០១៥
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...

ជំពូកទី ១   បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១‌-

ច្បាប់​នេះ​ជា​ច្បាប់​រៀបចំ​អង្គការ​ដែល​មាន​គោលបំណង​បង្កើត​នូវ​អាជ្ញាធរ​សវនកម្ម​ជាតិ​មួយ ដែល​ឯករាជ្យ​អំពី​កិច្ច​ប្រតិបត្ដិការ​នៃ​ការងារ។ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ភារកិច្ច​ចំពោះ​ការអនុវត្ដន៍​មុខងារ​សវនកម្ម​ផ្ទៃក្រៅ​របស់​រាជ​រដ្ឋាភិបាល។ អគ្គសវនករ​ត្រូវ​បាន​ប្រគល់​អំណាច​ជូនក្នុង​ការបំពេញ​សវនកម្ម​លើ​កិច្ចបញ្ជីកា​គណនេយ្យ គណនី ប្រព័ន្ធ​គ្រប់គ្រង ការត្រួតពិនិត្យ​កិច្ចប្រតិបត្ដិការ និង​កម្មវិធី​របស់​បណ្ដា​ស្ថាប័ន​គ្រប់គ្រង ដោយ​អនុលោមតាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​ទូទៅ និង​តាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​របស់​រាជ​រដ្ឋាភិបាល។

ច្បាប់​នេះ​ក៏​បាន​បង្កើត​នូវ​មុខងារ​សវនកម្ម​ផ្ទៃក្នុង​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័ន និង​បណ្ដា​សហគ្រាស​សាធារណៈ​ផងដែរ។

មាត្រា ២-

បណ្ដា​ស្ថាប័ន​គ្រប់គ្រង​ក្នុង​បទប្បញ្ញត្ដិ​នៃ​ច្បាប់​នេះ រួមមាន​បណ្ដា​ក្រសួង ស្ថាប័ន ភ្នាក់ងារ អាជ្ញាធរ​ធនាគារ​ជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចំរុះ​ឯកជន សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​ខេត្ដ-ក្រុង រដ្ឋបាល​មូលដ្ឋាន អ្នកម៉ៅការ អ្នកផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា និង​បណ្ដា​អង្គការ​ផ្សេងៗទៀត​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​លើ​ទុន​ផ្ទាល់ និង​ឥណទាន​រួមមាន​ទាំង​ការលើកលែង​ពន្ធអាករ​គ្រប់ប្រភេទ ព្រមទាំង​សម្បទាន​ផ្សេងៗទៀត​ទៅ​អង្គការ​ដែល​មិន​រកប្រាក់ចំណេញ និង​សហគ្រាស​វិនិយោគ​ឯកជន​ផង។

មាត្រា ៣-

ក្នុង​ច្បាប់​នេះ សវនកម្ម​ផ្ទៃក្រៅ​រាប់បញ្ចូល​នូវ​ការអនុវត្ដន៍​ប្រភេទ​សវនកម្ម​ដូចតទៅ ៖

ក- សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

ខ- សវនកម្ម​លើ​ការគ្រប់គ្រង​កម្មវិធី​គំរោង​ឥណទាន​ដែល​បាន​ទទួល​ពី​មូលនិធិ​ក្រៅ​ប្រទេស។

គ- សវនកម្ម​លើ​ប្រព័ន្ធ​គ្រប់គ្រង និង​ការប្រព្រឹត្ដ​ទៅលើ​បណ្ដា​ស្ថាប័ន។

ឃ-សវនកម្ម​លើ​ការវាយតំលៃ ការផ្ដល់​លទ្ធផល​ល្អ និង​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ដន៍​។

ង- សវនកម្ម​លើ​អង្គការ​ដែល​មិន​រកប្រាក់ចំណេញ សមាគម គណបក្ស​នយោបាយ និង​សវនកម្ម​លើ​សហគ្រាស​វិនិយោគ​ឯកជន ដូច​មាន​ចែង​ក្នុង មាត្រា ២ នៃ​ច្បាប់​នេះ។

ច- សវនកម្ម​តាម​សំណើ​ពិសេស។

មាត្រា ៤-

សវនកម្ម​ផ្ទៃក្រៅ គឺជា​ការពិនិត្យ​ពិចារណា ឬ​ការពិនិត្យ​ឡើងវិញ​លើ​កិច្ចបញ្ជីកា​គណនេយ្យ ប្រព័ន្ធ​គ្រប់គ្រង​កិច្ចប្រតិបត្ដិការ និង​ការត្រួតពិនិត្យ​ស្ថាប័ន​គ្រប់គ្រង​ដោយ​អនុលោមតាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​ទូទៅ និង​តាមស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​ការធានា​ថា ៖

ក- បណ្ដា​សកម្មភាព​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ត្រូវ​បាន​បង្ហាញ​យ៉ាង​ត្រឹមត្រូវតាម​រយៈ​សេចក្ដី​ថ្លែងការណ៍ និង​តាម​របាយការណ៍។

ខ- បណ្ដា​សកម្មភាព​ទាំងនេះត្រូវ​បាន​អនុវត្ដ​ដោយ​អនុលោមតាម​គោលការណ៍​គណនេយ្យ​ទូទៅ។

គ- ការត្រួតពិនិត្យ​នីតិវិធី និង​ការអនុវត្ដន៍ដោយ​អនុលោមតាម​ច្បាប់ បទបញ្ជា កិច្ចព្រមព្រៀង ប្រព័ន្ធ​គ្រប់គ្រង កិច្ចសន្យា កម្មវិធី និង​លក្ខណៈ​វិនិច្ឆ័យ​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ចំណូល ចំណាយ និង​ការប្រើប្រាស់​ប្រភព​ធនធាន​របស់​រាជ​រដ្ឋាភិបាល។

ជំពូកទី ២   ប្រភេទ​សវនកម្ម

មាត្រា ៥-

សវនកម្ម​លើ​សេចក្ដី​ថ្លែងការណ៍ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រសួង ស្ថាប័ន ដែល​ជា​មូលដ្ឋាន​សំរាប់​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​សរុប​របស់​រាជ​រដ្ឋាភិបាល នៅ​ដំណាច់​ឆ្នាំ​នៃ​ការិយបរិច្ឆេទ​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន​ពេល​ដាក់ជូន​ទៅ​អង្គការ​នីតិប្បញ្ញត្ដិ។

សវនកម្ម​លើ​ភាពត្រឹមត្រូវ ភាពពិតប្រាកដ ការយល់ព្រម ការធ្វើឱ្យមាន​សុពលភាព និង​ស្រប​តាម​ទិន្នន័យ​ហិរញ្ញវត្ថុ ដូច​មាន​បង្ហាញ​លើ​របាយការណ៍​របស់​បណ្ដា​ក្រសួង ស្ថាប័ន និង​របាយការណ៍​ហិរញ្ញវត្ថុ​សរុប​របស់​រាជ​រដ្ឋាភិបាល។

សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​សាធារណៈ អាជ្ញាធរ រួមមាន​តារាង​តុល្យការ របាយការណ៍​អំពី​ប្រាក់ចំណេញ ការខាតបង់ និង​ការវិភាគ​គណនី​ដែល​ជា​ផ្នែក​មួយ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ។ សវនកម្ម​នេះ​ក៏​ត្រូវ​រាប់បញ្ចូល​ទាំង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​អាជីវកម្មនៅក្នុង​បណ្ដា​ក្រសួង ស្ថាប័ន ខេត្ដ ក្រុង និង​រដ្ឋបាល​មូលដ្ឋាន​ផងដែរ។

មាត្រា ៦-

សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​របាយការណ៍​ផ្សេងៗទៀត​ដែល​សំណូមពរ​ដោយ​បណ្ដា​ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្ដរជាតិ និង​បណ្ដា​ឥណទាយក​នៅក្នុង​គំរោង​ផ្ដល់​មូលនិធិ​ពី​ក្រៅ​ប្រទេស។ សវនកម្ម​នេះ ត្រូវ​បញ្ជាក់​អំពី​ភាព​សមស្រប និង​ភាពត្រឹមត្រូវ​នៃ​ឯកសារ​យុត្ដិការ​ក្នុង​ការដកប្រាក់ និង​ការចំណាយ​លើ​គំរោង​នីមួយៗ ដោយ​មានភ្ជាប់​មកជាមួយ​នូវ​កំណត់ហេតុ​បង្ហាញ​នូវ​ការសមស្រប​ទៅនឹង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ឥណទាន និង​កិច្ចព្រមព្រៀង​គំរោង។ សវនកម្ម​នឹង​បន្ដ​បន្ថែម​ទៅទៀត លើ​ការវាយតំលៃ​ចំពោះ​ការសំរេច​គោលដៅ នៅពេល​ចប់​គំរោង​ទាំងនោះ។

មាត្រា ៧-

សវនកម្ម​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​នានា​ដើម្បី​រៀបចំ​នូវ​មតិ​លើ​ភាពសមស្រប​គ្រប់ជ្រុងជ្រោយ ក្នុង​ការចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង និង​ការប្រព្រឹត្ដ​ទៅ ដែល​បានបង្កើត​ឡើង​ដោយ​ស្ថាប័ន​គ្រប់គ្រង​លើ​សកម្មភាព និង​កិច្ចប្រតិបត្ដិការ​ទាំងឡាយ។

មាត្រា ៨-

សវនកម្ម​លើ​មុខងារ ឬ​កិច្ចការ​កំពុង​អនុវត្ដ​រវាង​ស្ថាប័ន​គ្រប់គ្រង និង​ស្ថាប័ន​គ្រប់គ្រង​ដើម្បី​ធានា​សកម្មភាព​កិច្ចប្រតិបត្ដិការ​ដែល​ទាក់ទង​ដល់​មុខងារ​នៅក្នុង​បណ្ដា​ស្ថាប័ន​គ្រប់គ្រង​ឱ្យ​អនុវត្ដ​គោរព​តាមច្បាប់ បទបញ្ជា និង​គោលការណ៍​ទាំងឡាយ​កំពុង​អនុវត្ដ។ សវនកម្ម​នេះ រាប់បញ្ចូល​ទាំង​លទ្ធកម្ម​សាធារណៈ បៀវត្ស​បុគ្គលិក កិច្ចសន្យា ការគ្រប់គ្រង​ទ្រព្យសម្បត្ដិ​រដ្ឋ និង​បេសកកម្ម។

មាត្រា ៩-

សវនកម្ម​ដើម្បី​វាយតំលៃ​អំពី​ការសន្សំសំចៃ ការផ្ដល់​ឱ្យនូវ​ផលល្អ ប្រសិទ្ធិភាព​នៃ​កិច្ចប្រតិបត្ដិការ និង​លទ្ធផល​នៃ​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល។ សវនកម្ម​នេះ រាប់បញ្ចូល​ទាំង​ការពិនិត្យ​ពិចារណា​ឡើងវិញ​នៃ​កិច្ចប្រតិបត្ដិការ​របស់​បណ្ដា​ស្ថាប័ន​សាធារណៈ ទោះ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​មិនមែន​ស្ថាប័ន​ហិរញ្ញវត្ថុ​ក៏​ដោយ។

មាត្រា ១០-

សវនកម្ម​លើ​ការអនុវត្ដន៍​ស្របតាម​បទប្បញ្ញត្ដិ​ជា​ធរមាន ក្នុង​កិច្ចប្រតិបត្ដិការ​របស់​អង្គការ​ដែល​មិនរកប្រាក់ចំណេញ សមាគម និង​គណបក្ស​នយោបាយ​ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ទ្រង់ទ្រាយ​លើកលែង​ពន្ធគយ ពន្ធលើ​ប្រាក់បៀវត្ស និង​ពន្ធអាករ​ឯទៀត ព្រមទាំង​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​ដែល​ពុំមាន​ការអនុញ្ញាត​ដោយ​ច្បាប់។ គោលដៅ​នៃ​សវនកម្ម​នេះ គឺ​ដើម្បី​កុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​បាន​បាត់បង់​ប្រាក់ចំណូល​ដែល​បណ្ដាល​មកពី​ការលើកលែង​ពន្ធ និង​ដើម្បី​ធានា​ថា​ស្ថាប័ន​គ្រប់គ្រង​បាន​ដំណើរការ​ទៅតាម​ក្របខ័ណ្ឌ​នៃ​គោលបំណង​របស់​ខ្លួន។

មាត្រា ១១-

សវនកម្ម​លើ​ការអនុវត្ដន៍​ស្របតាម​បទប្បញ្ញត្ដិ​ជា​ធរមាន​របស់​សហគ្រាស​វិនិយោគ​ឯកជនដែល​បាន​ទទួល​ការលើកលែង​ពន្ធ និង​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើអាជីវកម្ម​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ សវនកម្ម​ទាំងនេះ​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ដន៍​ទៅតាម​កិច្ចព្រមព្រៀង និង​បណ្ដា​លក្ខខណ្ឌ​នៃ​ការអនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល។

មាត្រា ១២-

សវនកម្ម​តាម​សំណើ​របស់​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋ​សភា ឬ​រដ្ឋ​សភា ឬ​ព្រឹទ្ធ​សភា ឬ​ក្រសួង ឬ​ស្ថាប័ន​នានា ឬ​អាជ្ញាធរ​សំរាប់​ធ្វើ​ការត្រួតពិនិត្យ​ពិសេស​ឡើងវិញ​លើ​វិស័យ​មួយ​ផ្នែក ឬ​ទាំងអស់​នៃ​កិច្ចប្រតិបត្ដិការ​របស់​ម្ចាស់​សំណើ។ ការអនុវត្ដន៍​នៃ​សវនកម្ម​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ គឺ​ស្ថិត​នៅលើ​ឆន្ទានុសិទ្ធិ​របស់​អគ្គសវនករ។

មាត្រា ១៣-

សវនកម្ម​ដែល​មាន​ចែង​ពី ​មាត្រា ៥ ដល់ ​មាត្រា ១២ ត្រូវ​ធ្វើ​ដោយ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៣   អាជ្ញាធរ​សវនកម្ម​ជាតិ

មាត្រា ១៤-

អាជ្ញាធរ​សវនកម្ម​ជាតិ​ជា​ស្ថាប័ន​សាធារណៈ​មួយ​មាន​ភាពឯករាជ្យ ហើយ​ត្រូវ​ធ្វើ​របាយការណ៍​នៃ​សវនកម្ម​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ដោយ​ផ្ទាល់ និង​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ជ្រាប​ជាពត៌មាន។ អាជ្ញាធរ​សវនកម្ម​ជាតិ​ដឹកនាំ​ដោយ​អគ្គសវនករ​មួយ​រូប និង​មាន​អគ្គសវនកររង ២ (ពីរ) រូប។

មាត្រា ១៥-

ក្នុង​ការបំពេញ​បេសកកម្ម​របស់​ខ្លួន និង​ដើម្បី​អនុវត្ដ​ច្បាប់​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​អំណាច​ចេញ​សេចក្ដី​សំរេច បទបញ្ជា សារាចរ និង​ការណែនាំ​ផ្សេងៗទៀត។

មាត្រា ១៦-

មន្ដ្រី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​លក្ខន្ដិកៈ​ដោយ​ឡែក។

មាត្រា ១៧-

អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ថវិកា​ដោយ​ឡែក​របស់​ខ្លួន​ផ្ដល់​ដោយ​ថវិកា​ជាតិ។ ការគ្រប់គ្រង​ចំណូល និង​ចំណាយ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដីអំពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

ជំពូកទី ៤   ការតែងតាំង​អគ្គសវនករ និង​អគ្គសវនកររង

មាត្រា ១៨- (ថ្មី)

អគ្គសវនករ និង​អគ្គសវនកររង ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល និង​ដោយ​មាន​ការបោះឆ្នោត​ទុកចិត្ដ​ពី​រដ្ឋ​សភា​តាម​សំលេង​គាំទ្រ​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល។

អគ្គសវនករ និង​អគ្គសវនកររង នឹង​ត្រូវ​បាន​ទទួល​ការតែងតាំង​សំរាប់​អាណត្ដិ ៥ (ប្រាំ) ឆ្នាំ ហើយ​អាច​ទទួល​ការតែងតាំង​តែមួយដង​ទៀត​ប៉ុណ្ណោះ នៅពេល​ចប់អាណត្ដិ​ទី ១ របស់​ខ្លួន។

ក្នុងករណី​ដែល​អគ្គសវនករ ឬ​អគ្គសវនកររង​ទទួល​អនិច្ចកម្ម ឬ​លាលែង ឬ​បាត់បង់​សមត្ថភាព ពលកម្ម ឬ​មានកំហុស​ជាទម្ងន់​នោះ ត្រូវ​ជ្រើសតាំង​អគ្គសវនករ ឬ​អគ្គសវនកររង​ថ្មី​ជំនួស តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់នេះ។

អគ្គសវនករ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ទេសរដ្ឋមន្ដ្រី និង​អគ្គសវនកររង​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋមន្ដ្រី។

មាត្រា ១៩-

បេក្ខជន​ដែល​ត្រូវ​ជ្រើសមក​តែងតាំង​ជា​អគ្គសវនករ និង​អគ្គសវនកររង​ត្រូវ​ជា​ឥស្សរជន ៖

- មាន​សញ្ជាតិ​ខ្មែរ​ពីកំណើត

- មាន​សញ្ញាប័ត្រ​ពី​ថ្នាក់​ឧត្ដមសិក្សា​ឡើងទៅ ឬ​សញ្ញាប័ត្រ​សមមូល​ផ្នែក​គណនេយ្យ ឬ​សេដ្ឋកិច្ច ឬ​ហិរញ្ញវត្ថុ ឬ​ច្បាប់ ឬ​ពាណិជ្ជកម្ម​ដែល​មាន​បញ្ជាក់​ទទួលស្គាល់​ច្បាស់លាស់

- មាន​បទពិសោធន៍​ខាង​វិជ្ជាជីវៈ ឬ​ការងារ​យ៉ាងតិច១០ (ដប់) ឆ្នាំ​ឡើងទៅ

- មិនមាន​តួនាទី​ក្នុង​អង្គការ​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​ណាមួយ។

មាត្រា ២០-

អគ្គសវនករ​មាន​តួនាទី​ជា​អ្នកដឹកនាំ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការអនុវត្ដន៍​គោលនយោបាយ គោលដៅ គោលបំណង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សិទ្ធិ​ដើម្បី​ធ្វើសកម្មភាព​លើ​រាល់​កិច្ចការ​ទាំងអស់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ២១-

អគ្គសវនករ​ជា​អ្នក​តែងតាំង ផ្លាស់ប្ដូរ ធ្វើកម្មវិបាក និង​កំណត់​បៀវត្ស អត្ថប្រយោជន៍ ប្រាក់កំរៃ ប្រាក់រង្វាន់ ដល់​មន្ដ្រី​រាជការ និង​បុគ្គលិក​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៥   របាយការណ៍​នៃសវនកម្ម

មាត្រា ២២-

រាជ​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ឯកសារ​នៃ​ការទូទាត់​ថវិកា​ប្រចាំឆ្នាំ​នីមួយៗ ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ និង​អនុម័ត ទន្ទឹមនឹងនេះ រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​បញ្ជូន​ឯកសារ​នេះ​ទៅ​អាជ្ញាធរ​សវនកម្ម​ជាតិ​ដើម្បី​ធ្វើសវនកម្ម​ដែរ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ធ្វើ​របាយការណ៍​សវនកម្ម​បញ្ជាក់​លើ​ឯកសារ​នេះ​ទៅ រដ្ឋ​សភា ព្រឹទ្ធ​សភា។

មាត្រា ២៣-

បើ​ក្នុង​រយៈពេល ៩ (ប្រាំ​បួន) ខែ​ បន្ទាប់​ពី​ដំណាច់​ឆ្នាំ​នៃ​ការិយបរិច្ឆេទ រាជ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឯកសារ​ស្ដីពី​ការទូទាត់​ថវិកា​ប្រចាំឆ្នាំ​មក​អាជ្ញាធរ​សវនកម្ម​ជាតិ​ទេ អគ្គសវនករ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ស្ដីពី​ការខកខាន​នេះ។

មាត្រា ២៤-

អគ្គសវនករ​ត្រូវ​រាយការណ៍​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ ក្នុងករណី​ដែល​អង្គភាព​ណាមួយ​មាន​ភាពមិន​ប្រក្រតី​នៅក្នុង​កិច្ចបញ្ជីកា​គណនេយ្យ ការគ្រប់គ្រង​រូបិយវត្ថុ និង​ទ្រព្យ​សកម្ម។

មាត្រា ២៥-

អគ្គសវនករ​ត្រូវធ្វើ​របាយការណ៍ និង​ធ្វើ​កំណត់​សំគាល់​ជាទូទៅ​លើ​បណ្ដា​បញ្ហា​ដែល​ទាក់ទង​ដល់​កិច្ចបញ្ជីកា​គណនេយ្យ រូបិយវត្ថុ ទ្រព្យ​សកម្ម និង​បំណុល​អកម្ម​ផ្សេងៗទៀត​ដោយ​អនុលោមតាម​បទប្បញ្ញត្ដិ​នៃ​ច្បាប់​ជាធរមាន។

មាត្រា ២៦-

ទោះបីជា​មាន​បទប្បញ្ញត្ដិ​ណាផ្សេងទៀត​ក៏ដោយ​ដែល​ស្ដីពី​សវនកម្ម អគ្គសវនករ​ធ្វើ​សវនកម្ម​លើ​កិច្ចបញ្ជីកា​គណនេយ្យ​របស់​អាជ្ញាធរ ឬ​ស្ថាប័ន​នោះ ត្រូវ​ផ្ដល់​លិខិត​បញ្ជាក់ និង​របាយការណ៍​ផ្សេងទៀត​ដែល​យល់ថា​ជាការចាំបាច់​ចំពោះ​កិច្ចបញ្ជីកា​គណនេយ្យ​នោះ ទៅ​ឱ្យ​អ្នកដឹកនាំ​អាជ្ញាធរ ឬ​ស្ថាប័ន​នោះ និង​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ក្រសួង​ពាក់ព័ន្ធ។

មាត្រា ២៧-

អគ្គសវនករ​ត្រូវ​រាយការណ៍​ជូន​រដ្ឋ​សភា ព្រឹទ្ធ​សភា​ជា​ប្រចាំ​នូវ​បញ្ហា​ទាំងឡាយ​ណា​ដែល​កើត​ចេញពី​ការបំពេញ​ភារកិច្ច ឬ​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ដូច​មានចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ២៨-

ក្រោយ​ពី​មាន​ការរៀបចំ​របាយការណ៍​ស្ដីពី​សវនកម្ម​នៃ​កិច្ចប្រតិបត្ដិការ​របស់​អង្គភាព​ណាមួយ អគ្គសវនករ​ត្រូវ​ជូន​ច្បាប់​ចំលង​របាយការណ៍​នោះ​ទៅ​ប្រធាន​ស្ថាប័ន​គ្រប់គ្រង។ ប្រសិនបើ​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​នោះ​បាន​ជូន​យោបល់​ជា​លាយលក្ខអក្សរ​ទៅ​អគ្គសវនករ ក្នុង​អំឡុងពេល ២៨ (ម្ភៃ​ប្រាំ​បី) ថ្ងៃ អគ្គសវនករ​ត្រូវ​ពិចារណា​លើ​យោបល់​ទាំងនោះ មុនពេល​រៀបចំ​របាយការណ៍​ចុងក្រោយ។ ផ្ទុយទៅវិញ​ បើ​ប្រធាន​ស្ថាប័ន​នោះ​មិន​ឆ្លើយតប​តាម​កាលកំណត់​ខាងលើ របាយការណ៍​នោះ​ត្រូវ​ចាត់ទុក​ជា​បានការ។

មាត្រា ២៩-

របាយការណ៍​ដែល​ធ្វើ​ដោយ​អគ្គសវនករ ត្រូវ​បាន​ចាត់ទុក​ជា​ឯកសារ​សាធារណៈ។

ជំពូកទី ៦   សិទ្ធិអំណាច​លើ​ការប្រមូលផ្ដុំ​ពត៌មាន

មាត្រា ៣០-

អគ្គសវនករ​អាច​តំរូវ​តាមរយៈ​លិខិត​ទៅ​ប្រធាន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ ៖

ក- ផ្ដល់​ដល់​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត​នូវ​ពត៌មាន​អ្វី​ដែល​ត្រូវការ។ មន្ដ្រី​មាន​ការអនុញ្ញាត​គឺ​មន្ដ្រី​ដែល​អគ្គសវនករ​បាន​អនុញ្ញាត​ជា​លាយលក្ខអក្សរ​ឱ្យ​អនុវត្ដ​មុខនាទី​នៅក្នុង​ ជំពូកទី ៦ នៃ​ច្បាប់​នេះ។

ខ- ចូលរួម និង​ប្រគល់​ភស្ដុតាង​ចំពោះមុខ​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត។

គ- ប្រគល់​រាល់​ឯកសារ​នានា ក្រោម​ការគ្រប់គ្រង​របស់​ប្រធាន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នេះ​ទៅ​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត។

មាត្រា ៣១-

អគ្គសវនករ​អាច​តំរូវ​ឱ្យ ៖

ក- ផ្ដល់​ពត៌មាន​ដោយ​ផ្ទាល់មាត់ ឬ​ជា​លាយលក្ខអក្សរ​ហើយ​បញ្ជាក់ថា​ត្រឹមត្រូវ​នៅ​ចំពោះ​មុខច្បាប់។

ខ- អគ្គសវនករ​មាន​សិទ្ធិបញ្ជាក់​រក​ការពិត​នូវ​ពត៌មាន និង​រក​ភស្ដុតាង​ជាក់លាក់​ដែល​បាន​ផ្ដល់​ទាំងនោះ។

មាត្រា ៣២-

អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត ៖

ក- អាចចូល និង​ស្ថិតនៅ​អង្គភាព​ដែល​ត្រូវ​ធ្វើសវនកម្ម​គ្រប់​ពេល​ម៉ោង​ធ្វើការ។

ខ- មាន​សិទ្ធិ​ពេញលេញ និង​ឆែកឆេរ​ដោយ​សេរី​រាល់​ឯកសារ របាយការណ៍ ឬ​ទ្រព្យសម្បត្ដិ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ។

គ- អាច​ត្រួតពិនិត្យ​ថតចំលង ​ឬ​ដកស្រង់​ឯកសារ​ពី​របាយការណ៍​ណាមួយ​ក៏​បាន។

មាត្រា ៣៣-

មន្ដ្រី​ដែល​មាន​ការអនុញ្ញាត មុន​ពេល​ចូល និង​ស្ថិតនៅ​អង្គភាព​ដែល​ត្រូវ​ធ្វើសវនកម្ម ត្រូវ​បង្ហាញ​លិខិត​អនុញ្ញាត​ដែល​ចុះ​ហត្ថលេខា​ដោយ​អគ្គសវនករ។ ម្ចាស់​ស្ថាប័ន ឬ​អង្គភាព​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ដ្រី​មាន​ការអនុញ្ញាត ក្នុង​ការធ្វើសវនកម្ម​នៅពេល​បាន​ឃើញ​លិខិត​អនុញ្ញាត​នេះ។

មាត្រា ៣៤-

ត្រូវ​ហាមឃាត់​ចំពោះ​អ្នកផ្ដល់​ពត៌មាន​នូវ​ការក្លែងបន្លំ​របាយការណ៍ ទោះជា​របាយការណ៍​ផ្ទាល់មាត់ ឬ​ជា​លាយលក្ខអក្សរ។

ជំពូកទី ៧   ការសម្ងាត់​នៃ​ពត៌មាន

មាត្រា ៣៥-

ប្រសិនបើ​មន្ដ្រី​មាន​ការអ​នុញ្ញាត​ណាមួយ​បាន​ទទួល​ពត៌មានដោយ​ផ្ទាល់ ឬ​ដោយ​ប្រយាល​ក្នុង​ដំណើរ​នៃ​ការអនុវត្ដន៍​មុខនាទី​មួយ​នៅក្នុង​ច្បាប់​នេះ មន្ដ្រី​នោះ​មិន​ត្រូវ​លាតត្រដាង​បកស្រាយ ឬ​ផ្ដល់​ពត៌មាន​ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ លើកលែងតែ​ការអនុវត្ដន៍​មុខនាទី​ភារកិច្ច​ផ្ទៃក្នុង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

មាត្រា ៣៦-

ការហាមឃាត់​នៅក្នុង​ មាត្រា ៣៥ នៃ​ច្បាប់​នេះ ពុំមាន​ប៉ះពាល់​ទៅលើ​ការលាតត្រដាង ការបកស្រាយ ការផ្ដល់​ពត៌មាន​នៅក្នុង​របាយការណ៍​នូវ​សេចក្ដី​សន្និដ្ឋាន ការកត់សំគាល់ ឬ​ការសង្កេត​របស់​អគ្គសវនករ​ឡើយ។

មាត្រា ៣៧-

អគ្គសវនករ​មិន​ត្រូវ​បញ្ចូល​ពត៌មាន​ពិស្ដារ​នៅក្នុង​របាយការណ៍​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ប្រសិនបើ ៖

ក- អគ្គសវនករ​យល់ថា ការលាតត្រដាង​ពត៌មាន​គឺជា​ការផ្ទុយ​ទៅនឹង​ផលប្រយោជន៍​សាធារណៈ​លើ​ហេតុផល​ណាមួយ​ដែល​មាន​បញ្ជាក់​នៅក្នុង​ មាត្រា ៣៨ នៃ​ច្បាប់​នេះ។

ខ- រាជ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បញ្ជាក់​មួយ​ទៅ​អគ្គសវនករ​ថា ការលាតត្រដាង​ពត៌មាន​នេះ​គឺ​ជា​ការផ្ទុយទៅនឹង​ផលប្រយោជន៍​សាធារណៈ តាម​ហេតុផល​ណាមួយ​ដែល​មាន​បញ្ជាក់​នៅក្នុង ​មាត្រា ៣៨ នៃ​ច្បាប់​នេះ។

មាត្រា ៣៨-

ក្នុង​គោលបំណង​នៃ មាត្រា ៣៧ នៃ​ច្បាប់​នេះ ហេតុផល​ខាងក្រោម​នេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ពត៌មាន​ដែល​ផ្ទុយ​ទៅនឹង​ផលប្រយោជន៍​សាធារណៈ ៖

ក- ប៉ះពាល់​ដល់​សន្ដិសុខ ការការពារជាតិ និង​បូរណភាព​ទឹកដី ឬ​ទំនាក់ទំនង​អន្ដរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ខ- ប៉ះពាល់​ដល់​ផលប្រយោជន៍​ពាណិជ្ជកម្ម​ស្របច្បាប់​របស់​បណ្ដា​អង្គភាព ឬ​បុគ្គល។

មាត្រា ៣៩-

យោង​តាម មាត្រា ៣៧ នៃ​ច្បាប់​នេះ អគ្គសវនករ​សំរេច ៖

ក- មិន​រៀបចំ​របាយការណ៍​សំរាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ខ- លុបចោល​ពត៌មាន​ពិស្ដារ​ក្នុង​របាយការណ៍​សំរាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ប៉ុន្ដែ​ចំពោះ​របាយការណ៍​បង្ហាញ​ជូន​រដ្ឋ​សភា ព្រឹទ្ធ​សភា ឬ​ក្រសួង​ពាក់ព័ន្ធ អគ្គសវនករ​ត្រូវ​រៀបចំ​បញ្ចូល​ពត៌មាន​ពិស្ដារ​ដែល​បាន​ហាមឃាត់​ដូច​មាន​ចែង​នៅក្នុង មាត្រា ៣៧ ​ នៃ​ច្បាប់​នេះ។

ជំពូកទី ៨   សវនកម្ម​លើ​អាជ្ញាធរ​សវនកម្ម​ជាតិ

មាត្រា ៤០- (ថ្មី)

ក្នុងករណី​ចាំបាច់ តាមសំណើ​របស់​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋ​សភា រដ្ឋ​សភា​អាច​សំរេច​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​សកម្មភាព និង​កិច្ចប្រតិបត្ដិការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៩   ការបង្កើត​សវនកម្ម​ផ្ទៃក្នុង

មាត្រា ៤១-

សវនកម្ម​ផ្ទៃក្នុង​ត្រូវ​បង្កើត​ឡើង​នៅ​តាម​បណ្ដា​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ។ សវនកម្ម​ផ្ទៃក្នុង​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​ប្រធាន​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ​របស់​ខ្លួន ហើយ​ត្រូវ​ផ្ញើ​របាយការណ៍ និង​សេចក្ដី​សន្និដ្ឋាន​នៃ​ការធ្វើសវនកម្ម​នេះ ទៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។ ការរៀបចំ និង​ការប្រព្រឹត្ដិ​ទៅ​នៃ​សវនកម្ម​ផ្ទៃក្នុង ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា ៤២-

សវនកម្ម​ផ្ទៃក្នុង​មាន​ភារកិច្ច​ធ្វើ​ការពិនិត្យ​វាយតំលៃ​ដោយ​ឯករាជ្យ លើ​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ដន៍​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​បណ្ដា​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ។

មាត្រា ៤៣-

ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​គឺ​ជា​ដំណើរការ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ ដើម្បី​ផ្ដល់​នូវ​ការធានា​ភាពសមស្រប​លើ​សមិទ្ធិកម្ម​នៃ​កម្មវត្ថុ​តាម​បណ្ដា​ផ្នែក​ខាងក្រោម ៖

ក- ប្រសិទ្ធិភាព​នៃ​កិច្ចប្រតិបត្ដិការ។

ខ- ភាពទទួលខុសត្រូវ​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

គ- ភាពសមស្រប​តាម​បណ្ដា​ច្បាប់ បទបញ្ជា គោលនយោបាយ នីតិវិធី និង​ការចាត់ចែង​ដែល​ត្រូវ​អនុវត្ដ។

ជំពូកទី ១០   ទោស​ប្បញ្ញត្ដិ

មាត្រា ៤៤-

ដោយ​ពុំទាន់​គិត​ដល់​ការផ្ដន្ទាទោស​ផ្សេងទៀត ជនណា​ដែល​ប្រព្រឹត្ដល្មើស​នឹង​ មាត្រា ៣១ មាត្រា ៣៣ នៃ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១.០០០.០០០ (មួយ​លាន) រៀល ទៅ ៥.០០០.០០០ (ប្រាំ​លាន) រៀល ឬ​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ៣ (បី) ខែ ឬ​ពិន័យ​ជា​ប្រាក់​ផង និង​ដាក់​ពន្ធនាគារ​ថែមទៀត​ផង។

មាត្រា ៤៥-

ដោយ​ពុំទាន់​គិត​ដល់​ការផ្ដន្ទាទោស​ផ្សេងទៀត ជនណា​ដែល​ប្រព្រឹត្ដល្មើស​នឹង​ មាត្រា ៣៤ នៃ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ៥.០០០.០០០ (ប្រាំ​លាន) រៀល ឡើង​ទៅ ឬ​ដាក់​ពន្ធនាគារ​ពី ១ (​មួយ) ឆ្នាំ​ ដល់ ៥ (ប្រាំ) ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ផង និង​ដាក់​ពន្ធនាគារ​ថែមទៀត​ផង។

ជំពូកទី ១១   អវសាន​ប្បញ្ញត្ដិ

មាត្រា ៤៦-

បទប្បញ្ញត្ដិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ទៅនឹង​ច្បាប់​នេះ ត្រូវ​ចាត់ទុក​ជា​និរាករណ៍។

មាត្រា ៤៧-

ច្បាប់​នេះ ត្រូវ​ប្រកាស​ជា​ការប្រញាប់។

ទំព័រ​ទី 1 ​ទាំងអស់ 3 ទំព័រ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 28th 2019