សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

           នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានបណ្តុះបណ្តាលសវនកម្ម នាទីស្តីការនៃអាជ្ញាធរសវនកម្មជាតិ៕

  

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត សោមគីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រនិងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»  នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​ផ្ទាល់​ដី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ប្រារព្វ​ពិធី​សូត្រ​មន្ត​លើក​រាសី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ទី​ប្រឹក្សា ថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិការ​ដ្ឋាន ថ្នាក់​ដឹកនាំ​នាយកដ្ឋាន ថ្នាក់​ដឹកនាំ​ការិយាល័យ មន្ត្រី​រាជការ និង​មន្ត្រី​ជាប់​កិច្ច​សន្យា។

នា​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​ប្រារព្វ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរ​ជាតិ​នារី​៨ មីនា ឆ្នាំ​២០១៦ ប្រធាន​បទ "វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព" ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ថ្នាក់​អគ្គ​លេខា​ធិការ​ដ្ឋាន ទីប្រឹក្សា ថ្នាក់​នាយកដ្ឋាន រួម​ទាំង​លោកស្រី និង​កញ្ញា​ជា​មន្ត្រី នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ចំនួន ១០០​នាក់។

ទំព័រ​ទី 1 ​ទាំងអស់ 3 ទំព័រ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 28th 2019