អាជ្ញាធរសវនកម្មជាតិ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ២០១៦។
កម្មវិធីបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៤៧នាក់ ក្នុងនោះស្ត្រី ១១នាក់។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកឧទ្ទេសនាមដែលជាគ្រូបង្គោលចំនួន ៤នាក់ គឺ (១) លោក គល់ សុភក្តិ (២) លោក ខាត់ វាសនា (៣) លោក ងន តុងហ៊ាង និង (៤) លោក អៀច សុវណ្ណច័ន្ទត្រា ដោយផ្តោតជាសំខាន់ទៅលើចំណុចមួយចំនួនដូចខាងក្រោម៖
ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា
ISSAI (International Standards of Supreme Audit Institutions) លេខ 1200, 1240, 1300, 1315, 1320 និង 1330។