សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

ក្នុង​ក្របខណ្ឌ​ច្បាប់​ ប្រតិបត្តិការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ផ្អែក​លើ​តួនាទី និង​ភារកិច្ច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជក្រម​លេខ ជស/​រកម/​០៣០០/​១០ ចុះ​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០០០។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​ដំណើរការ​យ៉ាង​ពេញលេញ​ក្នុង​ឆ្នាំ២០០២។

អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​លេខ ០០៣/​០១ ចុះ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពី​រចនា​សម្ពន្ធ័​គ្រប់គ្រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​បង្កើត​បាន​នូវ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​មួយ​ដែល​ដឹកនាំ​ដោយ​អគ្គសវនករ មួយ​រូប និង​មាន​អគ្គសវនករ​រង​ ពីរ​រូប ដែល​មាន​អគ្គលេខាធិការដ្ឋាន​ ព្រមទាំង​នាយកដ្ឋានក្រោម ឱវាទ។

ក្នុង​រយៈពេល​ ១១ឆ្នាំ​កន្លង​មក អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ធ្វើ​ការ​រៀបចំ​រចនា​សម្ពន្ធ័​របស់​ខ្លួន​ និង​បាន​ធ្វើ​ការ​កែ​សម្រួល​ឲ្យ​សមស្រប​តាម​ទំហំ​ការងារ​ជាក់ស្ដែង។

- រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០១: មាន ៦​អង្គភាព ​រួមទាំង​ខុទ្ទកាល័យ និង ១០​ការិយាល័យ​ជំនាញ។

- រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០៥: មាន ៦​អង្គភាព ​រួមទាំង​ខុទ្ទកាល័យ និង ២២​ការិយាល័យ​ជំនាញ។

- រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០៩ និង​រចនា​សម្ព័ន្ធ​គ្រប់គ្រង​បច្ចុប្បន្ន: មាន ៦​អង្គភាព ​រួមទាំង​ខុទ្ទកាល័យ និង ២៥​ការិយាល័យ​ជំនាញ។ រចនា​សម្ព័ន្ធ​នេះ​ត្រូវ​បាន​បែងចែក​ជា ៦​អង្គភាព ដូច​ខាងក្រោម​៖

  1. អគ្គលេខាធិការដ្ឋាន
  2. នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
  3. នាយកដ្ឋាន​បច្ចេកទេស
  4. នាយកដ្ឋាន​សវនកម្ម​ទី១
  5. នាយកដ្ឋាន​សវនកម្ម​ទី២
  6. នាយកដ្ឋាន​សវនកម្ម​ទី៣

ការ​កែសម្រួល​រចនា​សម្ព័ន្ធ​គ្រប់គ្រង​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​បន្ថែម​នូវ​ការិយាល័យ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​នៃ​ការងារ។

រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០១១ និង​បច្ចុប្បន្ន
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០១១ និង​បច្ចុប្បន្ន
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០១១ និង​បច្ចុប្បន្ន
 
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០៥
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០៥
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០៥
 
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០១
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០១
រចនា​សម្ព័ន្ធ​គ្រប់គ្រង​ឆ្នាំ​២០០១

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 28th 2019